ថ្ងៃព្រហស្បតិ៍ ០៩រោច ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទីព្រឹក នាសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធីបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន, តំណាងសមាគមធរុកិច្ចជប៉ុនប្រចាំនៅកម្ពុជា, តំណាងសមាគមTAFTAC, តំណាងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយាល់ភ្នំពេញ, តំណាងសមាគមធនាគារនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីលើកឡើងនូវវឌ្ឍនភាពនៃការពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមចាស់របស់ផ្នែកឯកជន ដែលមិនទាន់ទទួលបានការដោះស្រាយ និងបន្តលើកឡើងពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមថ្មីបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៥០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.