ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិការដ្ឋមន្ត្រីអាស៊ីអាគ្នេយ៍ និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍

វេទិការដ្ឋមន្ត្រីអាស៊ីអាគ្នេយ៍ និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច

អាស៊ាន បានថ្លែងសុន្ទរកថា ក្នុងវេទិការដ្ឋមន្ត្រីអាស៊ីអាគ្នេយ៍ និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ក្រោមមូលបទ ការផ្សាភ្ជាប់ក្នុងតំបន់៖ ភាពជាដៃគូដើម្បីខ្សែច្រវ៉ាក់ដែលធន់នឹងវិបត្តិ និងប្រកបដោយចីរភាពដែលប្រពឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផាម ប៊ិញ មិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធអនឡាញ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួម ពី មន្ត្រីជាន់ខ្ពស់ ពីប្រទេសអូស្ត្រាលី និងវៀតណាម អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងវិស័យសាធរណៈពាក់ព័ន្ធ។

ជាចុងបញ្ចប់ អ្នកឧកញ៉ា ប្រធាន បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់វិស័យឯកជន ក្នុងការចូលរួមជាមួយអាស៊ាន និងដៃគូអាស៊ាន ដើរតួជាស្ពានឆ្ពោះទៅកាន់សន្តិភាព សុខដុមរមនា និងវិបុលភាពប្រកបដោយបរិយប័ន្ន និង

ចីរភាព។

ចែករំលែក: