សិក្ខាសាលាស្តីពី «វឌ្ឍនភាពនៃការបោះផ្សាយមូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង» និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក និង សាកលវិទ្យាល័យ ម៉ូណាស។
---------------------------------
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាពនៃការបោះផ្សាយមូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង» និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក និង សាកលវិទ្យាល័យ ម៉ូណាស។
គោលបំណងនៃសិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការបោះផ្សាយលក់មូលបត្របំណុល និងការវាយតម្លៃលទ្ធភាពសង ដែលមានការចូលរួមដោយតំណាងពីអគ្គលេខាធិការរដ្ឋាន អ.ស.ហ. និងនិយ័តករ និងអង្គភាពក្រោមឱវាទនៃ អ.ស.ហ. ក្រុមហ៊ុនបោះផ្សាយ ក្រុមហ៊ុនសក្តានុពល ក្រុមហ៊ុនធានាទិញមូលបត្រ ភាគីពាក់ព័ន្ធចំនួន ៨ ស្ថាប័នផ្សេងទៀត និងមន្ត្រីជំនាញនៃនិយ័តករមូលបត្រកម្ពុជា។
សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង០៥៖១៥នាទីរសៀល ក្រោមបរិយាការរីករាយ និងលទ្ធផលគួរជាទីគាប់ចិត្ត។