ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ «យើងរួមគ្នា ជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង»

បាត់ដំបង៖ នាព្រឹក ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ «យើងរួមគ្នា ជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» បានរៀបចំកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព ប្រធានបទ៖ ការត្រៀមខ្លួនដើម្បីក្លាយជាសហគ្រិន ដែលបានអញ្ជើញនិស្សិត ក្នុងខេត្តបាត់ដំបង ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ និងទទួលយកបទពិសោធន៍ល្អៗតាមរយៈការចែករំលែកបទពិសោធន៍ពីសំណាក់ វាគ្មិននីមួយៗ។

កម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ពៅ ជា អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និង មានការអញ្ជើញចូលរួមដោយគ្រូបង្គោល លោក ហុក វណ្ណៈ ស្ថាបនិក និងអគ្គនាយកមីហិរប្រេន៧លំដាប់។

#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣

 

ចែករំលែក: