ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី២៧

ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី២៧

នាថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី២៧” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក-សមាជិកាថ្មី និងបានបញ្ជាក់បន្ថែម អំពីប្រវត្តិ ក៏ដូចជាតួនាទី និងសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សេងៗ និងការិយាល័យតំណាងរបស់សភាពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មកម្ពុជាក៏មានទូរទស្សន៍ Happy Watch សម្រាប់ផ្សព្វផ្សាយសកម្មភាព សេវាកម្ម និងផលិតផល របស់សមាជិកផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh

ចែករំលែក: