ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ការតៀមខ្លួនរបស់សហគ្រិន ក្នុងដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម »

នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយ សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ការតៀមខ្លួនរបស់សហគ្រិន ក្នុងដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម » ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក អ៊ុង ច័ន្ទរិទ្ធ អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង។

កម្មវិធីនេះទទួលបានការចូលរួមចែករំលែកបទពិសោធន៍ដោយផ្ទាល់ពី វាគ្មិនកិត្តិយសដូចជា ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុនវីនស៊ូ និងក្រុមហ៊ុនឌីហ្ក្រេនរៀលធី លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនខាំ-ផែន (ថ្នាំពណ៍ជាតិ) លោក ផេង សៅឆេង អគ្គនាយកក្រុមហ៊ុនអសេនធីកស៊ីតធីខូតឆ៍សាល់ធីង បានជជែកពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ និងចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាណ ១០០ នាក់ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមជំរាបជូនផងដែរថាកម្មវិធីនេះទទួលបានការឧបត្ថម្ភពី ធនាគារប្រៃសណីយ៍ កម្ពុជា ក.អ ធនាគាវីង (ខេមបូឌា)ម.ក ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រក្រុមហ៊ុន ហួត ជា លក់គ្រឿងសំណង់ ក្រុមហ៊ុន Black Magic Rental and Engineering Service Co., LTD ក្រុមហ៊ុន វីន ស៊ូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក ក្រុមហ៊ុនខាំ-ផែន (ថ្នាំពណ៍ជាតិ) ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង។

 

 

ចែករំលែក: