ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាធុរកិច្ចកម្ពុជា-តួកគី

នារសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា- តួកគី និងថ្លែងសន្ទរកថាបិទ តាមប្រព័ន្ធវីដេអូ។ វេទិកាធុរកិច្ចនេះ ត្រូវបានសហការរៀបចំដោយ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតួកគី សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធធុរជនឧស្សាកម្មតួកគី(SANKON) និង ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ធុរជន និងវាគ្មិន នៃប្រទេសទាំងពីរបានពិភាក្សាលើវិស័យសក្តានុពល និងស្វែងរកដៃគូលើវិស័យសំខាន់ៗរួមមាន៖ កសិកម្ម ឧស្សាហកម្ម វិស័យវាយនភ័ណ្ឌ សំណង់ បច្ចេកវិទ្យាព័ត៌មានសុខាភិបាល ថាមពល និង ទេសចរណ៍។ វេទិកាធុរកិច្ច បានបញ្ចប់ទៅដោយជោគជ័យ ដោយក្នុងនោះរាល់ធាតុចូលនៃកិច្ចពិភាក្សានឹងត្រូវប្រើបា្រស់សម្រាប់រៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នានាថ្ងៃអនាគតដើម្បីជម្រុញ ពាណិជ្ជកម្មនិងការវិនិយោគប្រទេសទាំងពីរ។

​​​​​​​

 

ចែករំលែក: