ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធី ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ លោក បេណាឌីកតូ វី យូជូកូ (Amb. Benedicto V. Yujuico) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅក្នុងអំឡុងពេល នៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីនលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ធីដូរូ អិល ឡកសីន ជេអ័រ (Honorable Teodoro L. Locsin Jr ) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងភាគីពាក់ព័ន្ធ។ការចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន ធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋហ្វីលីពីន ក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ កសិកម្ម កម្មន្តសាល អាជីវកម្មសិទ្ធិពិសេស ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ជាដើម។

​​​​​​​

ចែករំលែក: